បំបៅកូនដោយទឹកដោះម្តាយជួយឱ្យសុខភាពកុមាររឹងមាំ និងមានបញ្ញាឈ្លាសវៃ

ថ្ងៃសៅរ៍ ទី០៦ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 698
1

ភ្នំពេញ - ចាប់តាំងពីកើតភ្លាមកុមារត្រូវការទឹកដោះម្តាយជាអាហារដំបូង។ សកម្មភាពបំបៅកូនដោយទឹកដោះម្តាយផ្តល់ឱ្យទារកនូវអាហារូបត្ថម្ភល្អបំផុតសម្រាប់សុខភាពទារក​ ហើយការបំបៅដោះនេះសំខាន់បំផុតនៅដំណាក់កាល ០៦ខែដំបូងនៃជីវិត។ ទឹកដោះម្តាយជួយបង្ការជំងឺនានា និងពង្រឹងការអភិវឌ្ឍខួរក្បាលរបស់ទារកបានយ៉ាងល្អ។ ទឹកដោះដំបូងរបស់ម្តាយមានសារធាតុរាវម្យ៉ាងដែលក្នុងសារធាតុនោះផ្ទុកទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារក។ 

 

ការបំបៅកូនដោយទឹកដោះម្តាយមានសារប្រយោជន៍ពេញមួយជីវិត។ ដោយមើលឃើញពីគុណតម្លៃនៃទឹកដោះម្តាយ នៅសប្តាហ៍ទី១ នៃខែសីហាជារៀងរាល់ឆ្នាំពិភពលោកតែងប្រារព្ធសប្តាហ៍អន្តរជាតិនៃការបំបៅកូនដោយទឹកដោះម្តាយ។ សប្តាហ៍អន្តរជាតិនៃការបំបៅកូនដោយទឹកដោះម្តាយ ឆ្នាំ២០២២ បានកំណត់ប្រធានបទ រួមគ្នាជំរុញការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការអប់រំផ្សព្វផ្សាយនិងការគាំទ្រឱ្យបានផុសផុលថែមទៀត។ 

 

សូមជម្រាបថា តាមការស្រាវជ្រាវបានបង្ហាញថា រយៈពេល ១០០០ថ្ងៃដំបូង ជាពេលវេលាសំខាន់បំផុតនៅក្នុងជីវិតរបស់កុមារ ហើយមានឥទ្ធិពលលើសុខភាពក្នុងពេលអនាគតពេញមួយជីវិតរបស់ពួកគេ។ នេះជារយៈពេលរាប់ចាប់តាំងពីស្ត្រីមានផ្ទៃពោះ (២៧០ថ្ងៃ) រហូតដល់កូនមានអាយុ ០២ឆ្នាំ ហើយជារយៈពេលតែមួយគត់ដែលផ្តល់ឱកាសឱ្យកូនទទួលបានមូលដ្ឋានសុខភាពប្រសើរ។ ការបំបៅដោះកូនដោយទឹកដោះម្តាយសំខាន់សម្រាប់ពេញមួយជីវិត។

 

អត្ថបទពេញនិយម