ក្រសួងឧស្សាហកម្មឧបត្ថម្ភនាឡិកាទឹកចំនួន ២០០គ្រឿងជួយពន្លឿងលទ្ធភាពតបណ្តាញទឹកស្អាតប្រើប្រាស់នៅខេត្តកំពង់ឆ្នាំង

ថ្ងៃពុធ ទី១៦ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 81
1

កំពង់ឆ្នាំង - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន ២០០គ្រឿងដល់គ្រួសារប្រជាជនដែលមានជីវភាពខ្វះខាតក្នុងការតបណ្តាញទឹកស្អាតប្រើប្រាស់ ។

 

ដំណើរទស្សនកិច្ចស្ថានីយទឹកស្អាត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា ការប្រើប្រាស់ទឹកស្អាតដើរជួយលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរ ជួយឱ្យគ្រួសារមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងជួយដល់ដំណើរកែច្នៃអាហារប្រកបដោយសុវត្ថិភាពផងដែរ ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ការតបណ្តាញទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារអាចជួយបញ្ជៀសការលេចធ្លាយទឹក និងកាត់បន្ថយទឹកមិនឱ្យបាត់បង់ ។ 

 

សូមជម្រាបថា ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ រស់នៅម្ភៃប្រាំពីរភូមិក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ កន្លងទៅដោយសារស្ថានភាពជីវភាព ខ្វះខាត គ្រួសារពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ ។ ការឧបត្ថម្ភ នាឡិកាទឹកនេះ នឹង ផ្តល់ លទ្ធភាព ឱ្យ ប្រជាពលរដ្ឋ ចំនួន ២០០គ្រួសារ បន្ថែម ទៀត អាចភ្ជាប់បណ្តាញ ទឹក ស្អាតរបស់ក្រុមហ៊ុន ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង