ដង្កូវមួយប្រភេទស៊ីប្លាស្ទិកជាអាហារ អាចជាក្ដីសង្ឃឹមថ្មីនៃដោះស្រាយបញ្ហាកាកសំណល់
អូស្ត្រាលី - ក្រុមការងារស្រាវជ្រាវផ្នែកមីក្រុបវិទ្យានៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីកំពុងពិសោធសត្វដង្កូវបីក្រុមក្នុងរយៈពេលបីសប្តាហ៍ ដែលដង្កូវទាំងនោះមានលក្ខណៈពិសេសខុសពីដង្កូវធម្មតា។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ការពិសោធថ្មីនេះនឹងជួយរកដំណោះស្រាយល្អប្រសើរលើការងារកាត់បន្ថយសំណល់ប្លាស្ទិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាពេលថ្មីៗនេះ ។
លោក Chirstian Rinke បាននិយាយថា គេបានឱ្យសត្វដង្កូវមួយក្រុមស៊ីស្រូវសាលី ហើយពួកស៊ីស្រូវសាលីនេះធំធាត់យ៉ាងឆាប់រហ័ស។ ចំណែកសត្វដង្កូវមួយក្រុមទៀតមិនបានផ្ដល់ចំណីឱ្យស៊ីនោះទេនៅអំឡុងពេលពិសោធ ហើយលទ្ធផលបង្កូវមិនអាចធ្វើចលនាបានឡើយ។ រីឯក្រុមដង្កូវទីបីគេឱ្យស៊ីប្រអប់ស្នោប្លាស្ទិកដែលប្រើប្រាស់សម្រាប់ខ្ចប់ចំណីអាហារ។ លទ្ធផលពួកវាមិនត្រឹមតែអាចចិញ្ចឹមជីវិតបាននោះទេ តែថែមទាំងមានរូបរាងធាត់ និងមានចលនារស់រវ៉ើក។
លោក Chirstian Rinke បានឱ្យដឹងទៀតថា ពួកដង្កូវស៊ីប្លាស្ទិកមានជីវិតដូចដង្កូវធម្មតា។ ដង្កូវស៊ីប្លាស្ទិកតាមដំណាក់កាល ដោយដំបូងដង្កូវទាំងនេះបំបែកសម្បកស្នោឱ្យទៅជាបំណែកតូច បន្ទាប់មកពួកវាបញ្ចេញអង់ហ្ស៊ីមដើម្បីរំលាយសារធាតុទាំងនេះបានដោយងាយ។ កែវជាកសិដ្ឋានចិញ្ចឹមដង្កូវពិសោធប្រភេទថ្មីនេះ។ វាមានឈ្មោះបែបវិទ្យាសាស្ត្រថា Metagenomics ។