កូកា-កូឡាគាំទ្រមូលនិធិ Planet Water ផ្តល់ប៉មចម្រោះទឹកស្អាតជូនសិស្សានុសិស្សនៅខេត្តព្រះវិហារ

ថ្ងៃសៅរ៍ ទី១៤ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 566
1

ព្រះវិហារ ៖ មូលនិធិ Planet Water បានតម្លើងប៉មចម្រោះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ Aquasan ទី៣៧ នៅសាលាបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនិងអនាម័យនៅសាលារៀន ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)

 

 

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា មូលនិធិកូកា-កូឡាមានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក បង្កើតឡើងដើម្បីគាំទ្រគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនកូកា-កូឡា បានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ Aquasans នឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ ។

 

សូមជម្រាបថា បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀតដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។

 

 

ចាប់តាំងពីឆ្នាំ២០១៦ តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៦ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ក្នុងខេត្តចំនួន២០ នៅទូទាំងប្រទេសកម្ពុជា។ 

 

ត្រឹមបំណាច់ឆ្នាំ២០២២ នេះ មូលនិធិនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។ចាប់តាំងពីឆ្នាំ២០១០ មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕ 

អត្ថបទពេញនិយម