អ្នកដឹកនាំទឹកនិងអនាម័យកំពង់ឆ្នាំងរួមគ្នាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 400
1

កំពង់ឆ្នាំង - រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការ Water Aid កម្ពុជា បានរៀបចំសិក្ខាសាលាស្តីអំពីការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោងពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និង លើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាពនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ និងដំណាក់កាលទី២ របស់អង្គការ Water Aid កម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង ។ 

 

 

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា សិក្ខាសាលាពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព នៅថ្នាក់ក្រោមជាតិនេះ រៀបចំធ្វើឡើងដើម្បីចែករំលែកអំពីវឌ្ឍនភាពរបស់គម្រោង ជាពិសេសការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធនានាក្នុងការពង្រឹងវិស័យទឹកស្អាត និងអនាម័យនៅថ្នាក់ក្រោមជាតិ ។

 

គួរបញ្ជាក់ថា សិក្ខាសាលាពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព នៅថ្នាក់ក្រោមជាតិ ក៏បានបង្ហាញអំពីលទ្ធផល និងមេរៀន ព្រមទាំងបទពិសោធន៍ល្អៗ ទាក់ទងនឹងកម្មវិធីអប់រំភាពជាអ្នកដឹកនាំ និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យទឹកស្អាត និងអនាម័យ។ កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកគោលដៅ ។ 

 

អត្ថបទពេញនិយម