គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផ្តល់ប្រាក់កម្ចីលើកកម្ពស់ទឹកស្អាត និងអនាម័យរហូតដល់ ៣ពាន់ដុល្លារ

ថ្ងៃពុធ ទី១៨ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 622
1

ភ្នំពេញ - ដើម្បីលើកកម្ពស់ទឹកស្អាតនិងអនាម័យជាលក្ខណៈគ្រួសារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC កំពុងផ្តល់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ។  បើតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)  អតិថិជនគោលដៅដែលអាចទទួលបានផលិតផលកម្ចីនេះ គឺអតិថិជនដែលមានជំហរច្បាស់លាស់ជាមួយអិលអូអិលស៊ី ហើយមានបំណងចង់សាងសង់ ឬកែលម្អបង្គន់អនាម័យ ជីកអណ្តូង ឬស្រះទឹក សាងសង់អាងស្តុងទឹក ឬទិញធុងចម្រោះទឹកជាដើម ។

 

 

ប្រាក់កម្ចីទឹកស្អាត និងអនាម័យរបស់អិលអូអិលស៊ីមានទំហំកម្ចីរហូតដល់ ៣.០០០ ដុល្លារអាមេរិក និងរយៈពេលកម្ចីវែងរហូតដល់ ៤៨ខែ ។ គោលដៅសំខាន់នៃផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ។

   

ប្រាក់កម្ចីទឹកស្អាត និងអនាម័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ផ្ដល់អត្ថប្រយោជន៍សំខាន់ៗជូនអតិថិជន រួមមាន អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះផ្ដល់ជម្រើសងាយស្រួលក្នុងការផ្តល់ខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូសហការរបស់អិលអូអិលស៊ីរយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ។ 

 

ប្រាក់កម្ចីទឹកស្អាត និងអនាម័យ បានបង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលអនុញ្ញាតឱ្យការបង់សងមានច្រើនជម្រើស ដូចជា បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែបង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចាបង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬបង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា ។ 

 

សូមជម្រាបថា លក្ខខណ្ឌតម្រូវការប្រាក់កម្ចីទឹកស្អាត និងអនាម័យរបស់ LOLC  គឺអតិថិជនជានីតិជនមានអាយុពី ១៨ ដល់ ៧០ ឆ្នាំមានអាសយដ្ឋានអចិន្រ្តៃយ៍មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់មានប្រវត្តិល្អនិងអាចជឿជាក់បានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីត្រលប់មកវិញមានអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើតនិងយល់ព្រមទៅនឹងលក្ខខណ្ឌប្រាក់កម្ចី ។ ដើម្បីស្នើសុំប្រាក់កម្ចី អតិថិជនអាចជួបជាមួយបុគ្គលិក LOLC នៅក្នុងតំបន់រស់នៅ ឬនៅការិយាល័យ LOLC ដែលជិតបំផុត ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ៕

 

អត្ថបទដកស្រង់ពីគេហទំព័រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC

 

អត្ថបទពេញនិយម