ក្រសួងបរិស្ថានសម្ពោធដំណើរការរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើអាគុយ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 515
1

កណ្តាល - ក្រុមហ៊ុន ONION MOBILITY CO., LDT របស់ប្រទេសកូរ៉េបានវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើថាមពលអគ្គិសនី (អាគុយ) នៅតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្ពោធដំណើរនាថ្ងៃទី២៤ ខែឧសភានេះ ។

 

 

គម្រោងវិនិយោគបង្កើតរោងចក្រខាងលើនេះ ចំណាយដើមទុនប្រមាណ ២០លានដុល្លារអាមេរិក ស្ថិតលើផ្ទៃដីចំនួន ២ហិកតា ដែលអាចរួមចំណែកបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៥០០កន្លែងនៅឆ្នាំ២០២៥ ។ 

 

ទន្ទឹមគ្នានេះ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា រោងចក្រផ្គុំដំឡើងយាន្តជំនិះដោយប្រើអាគុយនឹងចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការបង្កើនការប្រើប្រាស់យានយន្តមិនបញ្ចេញផ្សែង ឬមិនបញ្ចេញសារធាតុបំពុលខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

សូមបញ្ជាក់ថា កន្លងទៅនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃក្រសួងបរិស្ថាន បានសិក្សាស្រាវជ្រាវនិងពិភាក្សាជាមួយដៃគូរពាក់ព័ន្ធលើការលើកកម្ពស់យានយន្តអគ្គីសនីនៅកម្ពុជា តាមរយៈការជំរុញដល់ការប្រើប្រាស់ទោចក្រយានយន្តអគ្គីសនី ឬ Promoting Green Mobility through Electric Motocycles ក្នុងគោលបំណងកែទម្លាប់អតិថិជនមកប្រើប្រាស់យានយន្តដែលប្រើប្រាស់ថាពលអគ្គីសនី ៕

 

អត្ថបទពេញនិយម