របៀបរស់នៅមានសុខភាពល្អ អាស្រ័យលើឥរិយាបថបរិភោគអំបិលតិច ខ្លាញ់តិច និងស្ករតិច

ថ្ងៃអាទិត្យ ទី២១ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 305
1

ភ្នំពេញ - លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសរសេរសារលើកទឹកចិត្តឱ្យមនុស្សមានសុខភាពល្អ អាស្រ័យលើឥរិយាបថបរិភោគអំបិលតិច ខ្លាញ់តិច និងស្ករតិច ព្រមទាំងមានលំហាត់ប្រាណជាប្រចាំ ។ ការចែករំលែកចំណេះដឹងសុខភាពលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃអាទិត្យ ហាក់រំលឹកឱ្យប្រជាជនកម្ពុជាគិតគូរខ្ពស់ពីបញ្ហាសុខភាពផ្ទាល់ខ្លួន ស្រឡាញ់សុខភាព​ និងយកចិត្តទុកដាក់ចំពោះសុខភាព ។  

 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានសរសេរថា ៖តើការងារនិងជីវិតផ្ទាល់ខ្លួនមួយណាសំខាន់ជាងគេសម្រាប់យើងក្នុងការបន្ត? ការធ្វើឱ្យមានតុល្យភាពរវាងផ្នែកទាំងពីរខាងលើ គឺពិតជាពិបាកណាស់ ដោយសារតែមានតម្រូវការជាក់លាក់មួយចំនួនដែលយើងត្រូវបំពេញ ។ យើងមិនប្រាកដថា រយៈពេលប៉ុន្មានដែលយើងអាចសម្រេចបានជាអតិបរមានៃការបន្តដំណើរជីវិត ដែលមានសុខភាពល្អរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ចូររស់នៅជាមួយអ្វីដែលយើងអាចធ្វើបាន ជាមួយនឹងការបរិភោគអំបិលតិច ខ្លាញ់តិច និងស្ករតិច ហើយយកពេលវេលាខ្លះពីការងារប្រចាំថ្ងៃរបស់យើង ដើម្បីរីករាយនឹងអ្វីដែលយើងចង់ធ្វើ ដូចជាការហាត់ប្រាណ ច្រៀង រាំ ហែលទឹក ឬដើរកំសាន្តជាដើម ។ ដូច្នេះហើយ សូមរីករាយជាមួយខ្លួនយើង ដើម្បីរក្សារបៀបរស់នៅដែលមានសុខភាពល្អ

 

សូមជម្រាបថា បើតាមការលើកឡើងរបស់អ្នកជំនាញសុខភាពសាធារណៈបានឱ្យដឹងថា សុខភាពបុគ្គលល្អប្រសើរ និងរស់នៅមានអាយុវែង អាស្រ័យឱ្យមនុស្សចេះជ្រើសរើសវិធីសាស្ត្របរិភោគអាហារសុខភាព ដែលអាហារទាំងនោះមានប្រើប្រាស់កម្រិតតិចអំបិល តិចខ្លាញ់ តិចស្ករ ព្រមទាំងធ្វើលំហាត់ប្រាណផ្សេងៗ ដើម្បីលើកកម្ពស់សុខភាពផ្ទាល់ខ្លួន និងគុណភាពជីវិត ។

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង