កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនីជាង ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ​ ឆ្នាំ២០២១      Root
ចែករំលែក
Views: 1.4K
1

ភ្នំពេញ - តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។

 ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស"​។

"គ្មានឡើយការខ្វះខាតថាមពលអគ្គិសនីនៅកម្ពុជា" នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០​២​០​នេះ​។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀត​ថា "ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ នឹងពុំមានការខ្វះខាតទៀតនោះទេ"។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បាន​ប្តេជ្ញាថា ត្រឹមឆ្នាំ២០២០ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នាំ២០៣០យ៉ាងហោច៩០ភាគរយនៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់។

ទោះបី​ក្រសួងរ៉ែនិងថាមពល បាន​ប្តេជ្ញាចិត្តធានាផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានប្រសើរ​យ៉ា​ង​ណា​ក្តី​ ក៏លទ្ធភាពក្នុងការផលិតថាមពលអគ្គិសនីក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ក្នុង​ឆ្នាំ២០២០ ប្រភពថា​ម​ព​ល​កើត​ឡើងវិញ ​កម្ពុជា​អាច​ផលិតបាន​ប្រ​មាណ​​តែ ៣៣៣ ម៉េ​ហ្គាវ៉ាត់ និង ២៥១គីឡូវ៉ាត់ប៉ុណ្ណោះ​ ស្មើនឹង ១.៥៤ភាគរយ​​ នៃថាមពល​ដែល​កម្ពុជា​ផលិតបាន​សរុប​ចំនួន​ ៧០.៥៣ភាគរយ​។

 

  ​
យ៉ាងណាក៏ដោយកង្វះខាតថាមពលនេះ មិនមែនបញ្ហារាំស្ទះខ្លាំង​ខ្លា​ដល់ជីវភាពប្រជាជន និងកំណើន​សេដ្ឋកិច្ចកម្ពុជាឡើយ។ ឆ្លើយតប​ទៅ​​នឹង​តម្រូវ​​ការ​​ថាមពលប្រើប្រាស់​កើន​ឡើង​នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តនាំចូលថាមពលដែលមានតម្លៃសមរម្យ តាមរយៈការនាំចូលពីប្រទេសជិតខាង ជាជាង​ចំណាយលើ​ការផលិតថាមពលអគ្គិសនីដោយខ្លួនឯងផ្ទាល់។ ថ្លៃអគ្គិសនី​ជាមធ្យមទិញពីក្រៅប្រទេស ក្នុងតម្លៃ១១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បានព្យាករថា តម្រូវការថាមពលរបស់កម្ពុជា ដែលបានមក​ពី​ប្រេ​​ង​​​ឥន្ធនៈ​ទាំងអស់នឹងកើនឡើង៥,៤ ភាគរយ​ជារៀង​រាល់ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ​២០​៣​៥​។​ កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ត្រឹមតែ ​២៦០០​មេ​ហ្គា​វ៉ា​ត់ប៉ុណ្ណោះ​ ស្រប​ពេល​​តម្រូវ​ការ​​ជា​ក់​ស្ដែង​​នា​ពេល​បច្ចុប្បន្ន​​រហូត​ដល់ ​​៣៩៨៧​​មេ​ហ្គា​វ៉ា​ត់ ទើប​អាច​ផ្គត់ផ្គង់តម្រូវការ​ថាមពល​​តំបន់​សេដ្ឋកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីកន្លែង​កម្សាន្ត លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។

  
ដើ​ម្បី​បាន​ថាមពល​ប្រមាណ ៤ពាន់មេហ្គាវ៉ាន់ផ្គត់ផ្គង់ទូទាំងប្រទេស​នៅក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនីនាំចូលបន្ថែមពីប្រទេសចំនួន​បី​ស​ម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​។ ​​ប្រទេសថៃ ​ឡាវ​ និងវៀតណាម កំពុង​ដើរតួនាទីជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីជា​ច្បងសម្រាប់កម្ពុជា។ សម្រាប់ឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គីសនីពីប្រភពខាងក្រៅចំនួន១,០២១.៧៥ ម៉េហ្គាវ៉ាត់ និង៤,១២០.៧០គីឡូវ៉ាត់ ដែលស្មើនឹង​២៩.៤៧​ភាគរយ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាមានប្រសាសន៍បញ្ជាក់​ថា នៅឆ្នាំ២០២០ អាជ្ញាធរអគ្គិសនីកម្ពុជា មានផែនការត្រៀមខ្លួនរួចជាស្រេចក្នុង​ការ​ផ្គត់ផ្គង់​ថាមពលអគ្គីសនីឱ្យ​គ្រប់គ្រាន់ផ្គត់ផ្គង់ទូទាំងប្រទេស។ លោកលើកឡើងដូច្នេះ នៅក្នុងសន្និ​បា​ត​បូ​ក​​សរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ចប់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២០​២០ កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២០។

 
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
ធ្យូងថ្ម
675.00
4182.04
29.91
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
វារីអគ្គិសនី
1329.69
4090.82
29.21
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
ថាមពលប្រេង
627.45
1373.09
9.82
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
ថាមពលកើតឡើងវិញ
333.57
215.06
1.54
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
អគ្គិសនីនាំចូលពីថៃ
277.30
1011.68
7.24
 
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
អគ្គិសនីនាំចូលពីឡាវ
323.45
1510.67
10.80
 
 
បរិមាណ (MW)
បរិមាណ (GWh)
ភាគរយ
អគ្គិសនីនាំចូលពីវៀតណាម
421.00
1597.83
11.43
ទិន្នន័យ ៖ របាយការណ៍អាជ្ញាធរអគ្គិសនីកម្ពុជាឆ្នាំ ២០១៩

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង