អង្គការ Vital Strategies គាំទ្រកម្មវិធីពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់នៅកម្ពុជា

ថ្ងៃពុធ ទី០៨ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 218
1

ភ្នំពេញ - នៅក្នុងជំនួបពិភាក្សាការងារសុខភាពសាធារណៈ នាព្រឹកថ្ងៃពុធនេះ លោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់នៃអង្គការ Vital Strategies បានបញ្ជាក់ថា អង្គការ Vital Strategies នឹងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់កិច្ចការជាអាទិភាពមួយចំនួនក្នុងសកម្មភាពត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ។ ការប្តេជ្ញាចិត្តជួយសុខាភិបាលកម្ពុជានេះ ខណៈឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើនាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies ឱ្យបន្តជួយគាំទ្រកម្ពុជា លើកម្មវិធីលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ ។

 

លោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់នៃអង្គការ Vital Strategies បានលើកឡើងថា អង្គការ Vital Strategies នឹងបន្តគាំទ្រកម្មវិធីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ដូចជា  . ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី, . ពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់, . ចូលរួមពង្រឹងការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ, . ពង្រឹងវិធានការហាមឃាត់ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់, . គាំទ្រយុទ្ធនាការ ការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងទី៦. ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណៈកម្មាធិការអន្តរក្រសួងត្រួតពិនិត្យផលិតផលថ្នាំជក់ ។

 

សូមជម្រាបថា កិច្ចសហប្រតិបត្តិការរវាងអង្គការ Vital Strategies និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព រយៈពេល ១០ឆ្នាំកន្លងទៅ បានជួយឱ្យប្រជាជនកម្ពុជាកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ថយចុះគួរឱ្យកត់សម្គាល់ និងជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ទាបនៅក្នុងតំបន់ និងលើពិភពលោក ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង